Tuesday, December 27, 2011

សំណួរ: តើខ្ញុំនឹងទទួលការលើកលែងទោសអំពីពីព្រះជាម្ចាស់យ៉ាងដូចម្តេច?



♡♡♡
 
ប្រជាជនកម្ពុជា ...សំណួរ: តើខ្ញុំនឹងទទួលការលើកលែងទោសអំពីពីព្រះជាម្ចាស់យ៉ាងដូចម្តេច?
 
 
 
អេសាយ 17
1. សេចក្ដី​ប្រកាស​ស្ដី​អំពី​ក្រុង​ដាម៉ាស:
ថ្ងៃ​មួយ ដាម៉ាស​នឹង​លែង​ជា
ទីក្រុង​ទៀត​ហើយ
គឺ​ក្លាយ​ទៅ​គំនរ​បាក់​បែក។
 
 
 
លូកា 5
20. ពេលព្រះយេស៊ូឈ្វេងយល់ជំនឿរបស់ អ្នកទាំងនោះទ្រង់មានព្រះបន្ទូលទៅកាន់អ្នកពិការថា៖ «អ្នកអើយ ខ្ញុំអត់ទោសអោយអ្នករួចពីបាបហើយ!»។
21. ពួកអាចារ្យ និង ពួកខាងគណៈផារីស៊ីឮដូច្នោះ រិះគិតក្នុងចិត្ដថា៖ «អ្នកនេះមានឋានៈអ្វី បានជាហ៊ានពោលពាក្យប្រមាថ ព្រះជាម្ចាស់ដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ តើអ្នកណាអាចអត់ទោសអោយមនុស្សរួចពីបាបបាន?»។
22. ព្រះយេស៊ូឈ្វេងយល់ចិត្ដគំនិតអ្នកទាំងនោះ ទើបទ្រង់មានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារិះគិត ដូច្នេះ?
23. បើខ្ញុំប្រាប់អ្នកពិការនេះថា "ខ្ញុំអត់ទោសអោយអ្នករួចពីបាបហើយ" ឬថា "ចូរក្រោកឡើងដើរ ទៅចុះ" តើឃ្លាមួយណាស្រួលនិយាយជាង?។
24. ប៉ុន្ដែ ខ្ញុំចង់អោយអ្នករាល់គ្នាដឹងថា បុត្រមនុស្ស មានអំណាចនឹងអត់ទោសអោយមនុស្សនៅក្នុងលោកនេះរួចពីបាបបាន-ព្រះអង្គក៏ងាកទៅរកអ្នកខ្វិន ហើយមានព្រះបន្ទូលថា-ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកដើរទៅផ្ទះវិញទៅ»។
25. រំពេចនោះ អ្នកខ្វិនក្រោកឡើងនៅមុខមនុស្សទាំងអស់ រួចយកគ្រែស្នែងដែលគេសែងខ្លួនមក ដើរត្រឡប់ទៅផ្ទះវិញ ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ផង។
 
 

 
 
កិច្ចការ 26
13. នោះ​បពិត្រ​ព្រះករុណា​អើយ នៅ​ពេល​ថ្ងៃ​ត្រង់​ហើយ ដែល​ទូលបង្គំ​កំពុង​ដើរ នោះ​ស្រាប់​តែ​មាន​ពន្លឺ​ពី​លើ​មេឃ ភ្លឺ​មក​ជុំវិញ​ទូលបង្គំ និង​ពួក​អ្នក​ដើរ​ជា​មួយ ជា​ពន្លឺ​ភ្លឺ​ជាង​ថ្ងៃ
14. ទូលបង្គំ​ទាំង​អស់​គ្នា​ក៏​ដួល​ដល់​ដី រួច​ទូលបង្គំ​ឮ​សំឡេង​មាន​ព្រះបន្ទូល​មក ជា​ភាសា​ហេព្រើរ​ថា សុល នែ​សុល ហេតុ​អ្វី​បាន​ជា​ធ្វើ​ទុក្ខ​ដល់​ខ្ញុំ ដែល​ធាក់​ជល់​នឹង​ជន្លួញ​ដូច្នេះ នោះ​ពិបាក​ដល់​អ្នក​ណាស់
15. ទូលបង្គំ​ក៏​ឆ្លើយ​ថា ឱ​ព្រះអម្ចាស់​អើយ តើ​ព្រះអង្គ​ណា​នុ៎ះ រួច​ទ្រង់​មាន​ព្រះបន្ទូល​ថា ខ្ញុំ​នេះ​ជា​ព្រះយេស៊ូវ ដែល​អ្នក​ធ្វើ​ទុក្ខ
16. ចូរ​ក្រោក​ឈរ​ឡើង ដ្បិត​ខ្ញុំ​បាន​លេច​មក​ឲ្យ​អ្នក​ឃើញ ដើម្បី​នឹង​តាំង​អ្នក ឲ្យ​ធ្វើ​ជា​អ្នក​បំរើ ហើយ​ជា​ទី​បន្ទាល់ ពី​អស់​ទាំង​ការ​ដែល​អ្នក​បាន​ឃើញ​ហើយ ព្រម​ទាំង​ការ​ដែល​ខ្ញុំ​នឹង​លេច​មក ឲ្យ​អ្នក​ឃើញ​ទៅ​មុខ​ទៀត
17. ខ្ញុំ​បាន​ញែក​អ្នក​ចេញ​ពី​បណ្តាជន និង​ពី​ពួក​សាសន៍​ដទៃ ដើម្បី​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​គេ​វិញ
18. ប្រយោជន៍​នឹង​បំភ្លឺ​ភ្នែក​គេ ឲ្យ​បាន​បែរ​ចេញ​ពី​សេចក្តី​ងងឹត មក​ឯ​ពន្លឺ ហើយ​ពី​អំណាច​អារក្សសាតាំង មក​ឯ​ព្រះ​វិញ ដើម្បី​ឲ្យ​គេ​បាន​រួច​ពី​បាប ហើយ​បាន​ទទួល​មរដក ជា​មួយ​នឹង​ពួក​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ ដោយសារ​សេចក្តី​ជំនឿ​ជឿ​ដល់​ខ្ញុំ
 
 
រូបថត (Photo)
http://goo.gl/97BHnq
 
 
ទីបន្ទាល់ខ្មែរ: ពីវាលពិឃាតទៅឈើឆ្កាង

 

 
 
1. យ៉ូហាន​ទី​១ 4
16. រីឯយើងវិញ យើងបានស្គាល់ព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ក្នុងចំណោមយើង ហើយយើងក៏បានជឿ។ ព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់ អ្នកណាស្ថិតនៅជាប់នឹងសេចក្ដីស្រឡាញ់ អ្នកនោះស្ថិតនៅជាប់នឹងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។
 
 
 
1. កូរិនថូស 10
14. ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយ មិនត្រូវថ្វាយបង្គំព្រះក្លែងក្លាយឡើយ។
 
 
 
យ៉ូស្វេ 24
23. លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ ចូរ​ដក​ព្រះ​ដទៃ ដែល​ស្ថិត​នៅ​កណ្ដាល​អ្នក​រាល់​គ្នា ចោល​ចេញ​ទៅ ហើយ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​វិញ»។

 
 
 
សំណួរ: តើអ្វីទៅជាផែនការនៃការសង្គ្រោះ?
http://www.gotquestions.org/Khmer/Khmer-way-salvation.html
 
 
 
 


យ៉ូហាន 8
12. ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ
...
23. ទ្រង់​មាន​ព្រះបន្ទូល​ថា អ្នក​រាល់​គ្នា​មក​ពី​ស្ថាន​ក្រោម ឯ​ខ្ញុំៗ មក​ពី​ស្ថាន​លើ​វិញ អ្នក​រាល់​គ្នា​កើត​ពី​លោកីយ៍​នេះ តែ​ខ្ញុំ​មិន​កើត​ពី​លោកីយ៍​នេះ​ទេ
24. ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​ថា អ្នក​រាល់​គ្នា​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន ពី​ព្រោះ​បើ​មិន​ជឿ​ថា ខ្ញុំនេះ​ជា​ព្រះ នោះ​អ្នក​រាល់​គ្នា​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន​ពិត​មែន
....
36. ដូច្នេះ បើ​ព្រះរាជបុត្រា​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច នោះ​នឹង​បាន​រួច​ជា​ពិត

 

 


យ៉ូហាន 6
 47. ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​មាន​ជីវិត​អស់​កល្ប​ជានិច្ច

ភាសាខ្មែរ - Khmer Bible  (online)
https://ebible.org/khm-h/

 
 

 


 

យ៉ូហាន 11
23. ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ប្អូននាងនឹងរស់ឡើងវិញ»។
24. នាងទូលទៅព្រះអង្គវិញថា៖ «នាងខ្ញុំដឹងហើយ នៅថ្ងៃចុងក្រោយបំផុត កាលណាមនុស្សស្លាប់នឹងរស់ឡើងវិញ ប្អូននាងខ្ញុំក៏នឹងរស់ឡើងវិញដែរ»។
25. ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំហ្នឹងហើយដែលប្រោសមនុស្សអោយរស់ឡើងវិញ ខ្ញុំនឹងផ្ដល់អោយគេមានជីវិត។ អ្នកណាជឿលើខ្ញុំ ទោះបីស្លាប់ទៅហើយក៏ដោយ ក៏នឹងបានរស់ជាមិនខាន។
26. រីឯអស់អ្នកដែលកំពុងតែមានជីវិតនៅរស់ ហើយជឿលើខ្ញុំ មិនស្លាប់សោះឡើយ តើនាងជឿសេចក្ដីនេះឬទេ?»។
27. នាងម៉ាថាទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ខ្ញុំម្ចាស់ជឿថា ព្រះអង្គពិតជាព្រះគ្រិស្ដ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយពិតជាព្រះអង្គដែលត្រូវយាងមកក្នុងពិភពលោកនេះមែន!»។
28. នាងម៉ាថានិយាយដូច្នេះហើយ ក៏ចេញទៅហៅនាងម៉ារីជាប្អូន ដោយស្ងាត់ៗថា៖ «ព្រះគ្រូយាងមកដល់ហើយព្រះអង្គហៅប្អូនឯង»។
29. នាងម៉ារីឮហើយក៏ស្ទុះក្រោកឡើង ទៅគាល់ព្រះយេស៊ូជាប្រញាប់។
30. ពេលនោះ ព្រះអង្គពុំទាន់យាងចូលក្នុងភូមិនៅឡើយទេ គឺព្រះអង្គគង់នៅកន្លែងដែលនាងម៉ាថាទៅជួប។
31. ជនជាតិយូដា ដែលមកជួយរំលែកទុក្ខក្នុងផ្ទះជាមួយនាងម៉ារី ឃើញនាងស្ទុះក្រោកឡើង ប្រញាប់ប្រញាល់ចេញទៅខាងក្រៅដូច្នេះ ក៏នាំគ្នាចេញទៅតាម ព្រោះគេស្មានថានាងទៅយំឯផ្នូរ។
32. លុះនាងម៉ារីទៅដល់កន្លែងព្រះយេស៊ូគង់នៅហើយ នាងឃើញព្រះអង្គក៏ក្រាបទៀបព្រះបាទាទូលថា៖ «លោកម្ចាស់! ប្រសិនបើលោកបាននៅទីនេះ ប្អូនប្រុសនាងខ្ញុំមិនស្លាប់ទេ»។
33. ពេលព្រះយេស៊ូឃើញនាងម៉ារី និង ជនជាតិយូដាដែលមកជាមួយនាងយំដូច្នេះ ព្រះអង្គរំជួលព្រះហឫទ័យ ហើយរន្ធត់ជាខ្លាំងផង។
34. ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើអ្នករាល់គ្នាយកសពទៅទុកនៅឯណា?»។ គេទូលព្រះអង្គថា៖ «សូមអញ្ជើញមកលោកនឹងឃើញ»។
35. ពេលនោះ ព្រះយេស៊ូទ្រង់ព្រះកន្សែង។
36. ជនជាតិយូដានាំគ្នាពោលថា៖ «មើល៍! លោកស្រឡាញ់ឡាសារខ្លាំងណាស់!»។
37.  ប៉ុន្តែ នៅក្នុងចំណោមពួកគេ មានអ្នកខ្លះនិយាយថា៖ «លោកអាចធ្វើអោយមនុស្សខ្វាក់មើលឃើញ ម្ដេចក៏លោកមិនធ្វើអោយឡាសារគេចផុតពីស្លាប់ផងទៅ!»។
38. ព្រះយេស៊ូរំជួលព្រះហឫទ័យម្ដងទៀត រួចយាងទៅផ្នូរ។ ផ្នូរនោះជារូងភ្នំមានថ្មបាំងនៅមាត់រូង។
39. ព្រះយេស៊ូមានព្រះបន្ទូលថា៖«សុំយកថ្មនេះចេញ!»។ នាងម៉ាថាជាបងរបស់សពទូលព្រះអង្គថា៖«បពិត្រព្រះអម្ចាស់ សពធំក្លិនហើយ ព្រោះគេបានយកមកដាក់ តាំងពីបួនថ្ងៃម៉្លេះ»។
40. ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖«ខ្ញុំបានប្រាប់នាងរួចមកហើយថាបើនាងជឿ នាងនឹងឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់»។
41. គេក៏យកថ្មចេញពីមាត់ផ្នូរ។ ព្រះយេស៊ូងើបព្រះភ័ក្ដ្រទតទៅលើ មានព្រះបន្ទូលថា៖ «បពិត្រព្រះបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទ្រង់ព្រះសណ្ដាប់ទូលបង្គំ។
42. ចំពោះទូលបង្គំ ទូលបង្គំដឹងថា ព្រះអង្គទ្រង់ព្រះសណ្ដាប់ទូលបង្គំជានិច្ច ប៉ុន្ដែ ទូលបង្គំទូលព្រះអង្គដូច្នេះ ដើម្បីអោយបណ្ដាជនដែលនៅជុំវិញទូលបង្គំជឿថា ព្រះអង្គពិតជាបានចាត់ទូលបង្គំអោយមកមែន»។
43. លុះព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ទ្រង់បន្លឺព្រះសូរសៀងខ្លាំងៗថា៖ «ឡាសារអើយ!ចេញមក!»។
44. ពេលនោះ លោកឡាសារដែលបានស្លាប់ ក៏ចេញពីផ្នូរមក មានទាំងក្រណាត់រុំដៃជើង និង កន្សែងគ្របមុខផង។ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេថា៖ «សុំស្រាយក្រណាត់ចេញពីគាត់ ហើយអោយគាត់ទៅចុះ»។

 

 

យ៉ូហាន 5
25. ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នឹង​មាន​ពេល​វេលា​មក ក៏​មក​ដល់​ហើយ ដែល​មនុស្ស​ស្លាប់​នឹង​ឮ​សំឡេង​ព្រះរាជបុត្រា​នៃ​ព្រះ ហើយ​អស់​អ្នក​ណា​ដែល​ឮ​នឹង​បាន​រស់​វិញ
26. ពី​ព្រោះ​ដែល​ព្រះវរបិតា​មាន​ជីវិត​ក្នុង​ព្រះអង្គ​ទ្រង់​យ៉ាង​ណា នោះ​ទ្រង់​ក៏​បាន​ប្រទាន​ឲ្យ​ព្រះរាជបុត្រា​មាន​ជីវិត ក្នុង​ព្រះអង្គ​ទ្រង់​យ៉ាង​នោះ​ដែរ
27. ហើយ​បាន​ប្រទាន​អំណាច​មក​ទ្រង់ ឲ្យ​ជំនុំជំរះ​ផង ពី​ព្រោះ​ទ្រង់​ជា​កូន​មនុស្ស
28. កុំ​ឲ្យ​ឆ្ងល់​ពី​សេចក្តី​នេះ​ឡើយ ដ្បិត​មាន​ពេល​វេលា​មក ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ​នឹង​ឮ​សំឡេង​ទ្រង់ ហើយ​នឹង​ចេញ​មក
29. គឺ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​ល្អ គេ​នឹង​រស់​ឡើង​វិញ​ឲ្យ​បាន​ជីវិត ឯ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​អាក្រក់​វិញ គេ​នឹង​រស់​ឡើង ឲ្យ​ជាប់​មាន​ទោស។

 

 

បេសកកម្ម - Mission


ខ្ញុំហ្នឹងហើយជាអ្នកគង្វាលដ៏ល្អ - I Am the Good Shepherd


ការរស់ឡើងវិញបាន - The Resurrection


ព្រះយេស៊ូវគ្រីស្ទ - នៅកន្លែងដែលផ្តល់ជូន - Jesus CHRIST - at the offering place


ការអភ័យទោស - Forgiveness


ភាពចាំបាច់នៃឈើឆ្កាង - The necessity of the cross


របៀបរបស់ទ្រង់ - His way


ជឿជាក់និងជឿ - Believe and trust


គ្មាននរណាម្នាក់អាចបំរើម្ចាស់ពីរ - No one can serve two masters


នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ - The Word of God


ព្រះដ៏វិសុទ្ធព្រះជាម្ចាស់ - The Holy God


ជីវិតថ្មី - New Life


មានតែព្រះអម្ចាស់យេស៊ូវដឹងចម្លើយស្ថានសួគ៌ឋាននរកសង្គ្រោះ, និងសាលដីកា
Only Lord Jesus knows the answers Heaven, Hell, Salvation, and Judgment


បានចាកចេញពីអ្វីគ្រប់យ៉ាងដែលនិងធ្វើតាមព្រះយេស៊ូវ - Left everything and follow Jesus


ពីសេចក្ដីស្លាប់ទៅជីវិត - From death to life


តន្ហាក្នុងការរស់នៅសម្រាប់ទ្រង់ - Passion to live for Him


ស្រឡាញ់ - Love


ជីវិត - Life

 

 

 



ភាសាខ្មែរ - Khmer Bible  (online + download)
http://goo.gl/ZYljOx

 

 

ភាសាខ្មែរ - Khmer Bible  (online)
https://ebible.org/khm-h/






  
 

 

យ៉ូហាន 10
17. ព្រះបិតាស្រឡាញ់ខ្ញុំ ព្រោះខ្ញុំសុខចិត្ដស៊ូប្ដូរជីវិតដើម្បីអោយបានជីវិតនោះមកវិញ។
18. គ្មាននរណាដកហូតជីវិតរបស់ខ្ញុំបានឡើយ គឺខ្ញុំស៊ូប្ដូរជីវិត ដោយខ្លួនខ្ញុំផ្ទាល់តែម្ដង។ ខ្ញុំមានអំណាចនឹងស៊ូប្ដូរជីវិតរបស់ខ្ញុំ ហើយខ្ញុំក៏មានអំណាចនឹងយកជីវិតនោះមកវិញ តាមបទបញ្ជាដែលខ្ញុំបានទទួលពីព្រះបិតាមក»។
...
27. ចៀម​ខ្ញុំ​ទាំង​ប៉ុន្មាន​វា​ស្តាប់​ខ្ញុំ ហើយ​មក​តាម ខ្ញុំ​ក៏​ស្គាល់​វា​ដែរ
28. ខ្ញុំ​ឲ្យ​ជីវិត​អស់​កល្ប​ជានិច្ច​ដល់​វា វា​មិន​ត្រូវ​វិនាស​នៅ​អស់​កល្ប​រៀង​ទៅ ក៏​គ្មាន​អ្នក​ណា​ឆក់​យក​វា​ពី​ដៃ​ខ្ញុំ​បាន​ទេ

 

 

 


ហេប្រឺ 9
27. មនុស្សលោកទាំងអស់ត្រូវស្លាប់តែមួយដង រួចត្រូវព្រះជាម្ចាស់វិនិច្ឆ័យទោសយ៉ាងណា
28. ព្រះគ្រិស្ដក៏បានថ្វាយព្រះជន្មរបស់ព្រះអង្គតែមួយដង ធ្វើជាយញ្ញបូជា ដើម្បីដកបាបចេញពីមនុស្សទាំងអស់យ៉ាងនោះដែរ។ ព្រះអង្គនឹងយាងមកម្ដងទៀត តែលើកនេះគ្មានទាក់ទាមអ្វីនឹងបាបទេ គឺព្រះអង្គយាងមកសង្គ្រោះអស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គ។
 

 

សំណួរ: តើខ្ញុំនឹងទទួលការលើកលែងទោសអំពីពីព្រះជាម្ចាស់យ៉ាងដូចម្តេច?
http://www.gotquestions.org/Khmer/Khmer-got-forgiveness.html

 

 


ទំនុកតម្កើង 115
3. ចំណែក​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​គង់​នៅ​ស្ថានសួគ៌
ទ្រង់​បាន​ធ្វើ​ការ​ដែល​គាប់​ដល់​ព្រះហឫទ័យ​ទ្រង់​ហើយ
4. ឯ​ព្រះ​របស់​គេ នោះ​សុទ្ធ​តែ​ជា​រូប ធ្វើ​ពី​ប្រាក់ និង​មាស
ជា​ស្នាដៃ​ដែល​មនុស្ស​ធ្វើ
5. រូប​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយ
មាន​ភ្នែក តែ​មើល​មិន​ឃើញ
6. មាន​ត្រចៀក តែ​ស្តាប់​មិន​ឮ
មាន​ច្រមុះ តែ​ធុំ​ក្លិន​មិន​បាន
7. មាន​ដៃ តែ​ចាប់​កាន់​មិន​បាន
មាន​ជើង តែ​មិន​ចេះ​ដើរ​ឡើយ
ក៏​មិន​ចេះ​បញ្ចេញ​សំឡេង​តាម​បំពង់​ក​ផង
8. ជាង​ដែល​ធ្វើ អើ អស់​អ្នក​ដែល​ទុក​ចិត្ត​នឹង​រូប​ទាំង​នោះ
គេ​នឹង​បាន​ដូច​ជា​រូប​នោះ​ដែរ
9. ឱ​អ៊ីស្រាអែល​អើយ ចូរ​ទុក​ចិត្ត និង​ព្រះយេហូវ៉ា​ចុះ
ទ្រង់​ជា​អ្នក​ជួយ និង​ជា​ខែល​របស់​ឯង

 

 

រត់ទៅឆ្ងាយពីគ្រីស្តបរិស័ទនិង Orthodox

Stay away from the Catholics and Orthodox, they don't listen and don't follow The Lord Jesus Christ.
They hate the words of Christ, The Gospel.
They are enemies against all real christians (evangelical).
Catholicism and Orthodox are pagans, demonic way, they have nothing in common with Christ. They are idolaters because they worship Mary, saints, images, statues, graves...
They persecuted evangelical Christians (disciples of The Lord Jesus Christ).
Catholics killed millions of people: jews, muslims, including many true Christians, and Orthodox persecuted in many countries disciples of Jesus Christ.

 
 

 



លូកា 24
1. នៅថ្ងៃអាទិត្យពេលព្រលឹមស្រាងៗ ស្ដ្រីៗនាំគ្នាទៅផ្នូរ ដោយយកគ្រឿងក្រអូប ដែលគេបានរៀបចំទុកទៅជាមួយ ផង។
2. ពួកនាងសង្កេតឃើញថា ថ្មបានរមៀលចេញពីមាត់ផ្នូរ។
3. នាងក៏នាំគ្នាចូលទៅក្នុងផ្នូរ តែពុំឃើញព្រះសពរបស់ព្រះអម្ចាស់យេស៊ូទេ។
4. ស្ដ្រីទាំងនោះមិនដឹងជាត្រូវគិតយ៉ាងណាស្រាប់តែមានបុរសពីរនាក់ស្លៀកពាក់ភ្លឺចិញ្ចែងចិញ្ចាច មកឈរជិតនាង។
5. នាងភ័យខ្លាចជាខ្លាំង ហើយអោនមុខចុះ។ បុរសទាំងពីរនាក់នោះនិយាយមកកាន់នាងថា៖«ហេតុអ្វីបានជានាងនាំគ្នាមករកព្រះអង្គដែលមានព្រះជន្មរស់ ក្នុងចំណោមមនុស្សស្លាប់ដូច្នេះ?
6. ទ្រង់មិនគង់នៅទីនេះទេ ព្រះជាម្ចាស់បានប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញហើយ។ ចូរនឹកចាំអំពី ព្រះបន្ទូល ដែលព្រះអង្គបានប្រាប់អ្នករាល់គ្នា កាលនៅស្រុកកាលីឡេថា
7. "បុត្រមនុស្ស នឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាប គេនឹងឆ្កាងព្រះអង្គ តែបីថ្ងៃក្រោយមក ព្រះអង្គមានព្រះជន្មរស់ឡើងវិញ" »។
8. ពួកនាងក៏នឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូ។
9. ពួកនាងនាំគ្នាត្រឡប់មកពីផ្នូរវិញ រៀបរាប់ហេតុការណ៍ទាំងនោះប្រាប់ក្រុមសិស្សទាំងដប់មួយនាក់ ព្រមទាំងអ្នកឯទៀតៗដែរ។
10. ស្ដ្រីទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡានាងយ៉ូអាន់ និង នាងម៉ារីជាម្ដាយរបស់យ៉ាកុប។ ស្ដ្រីឯទៀតៗដែលបានទៅជាមួយនាងទាំងនោះ ក៏រៀបរាប់ហេតុការណ៍ប្រាប់ក្រុមសាវ័កដែរ
11. ពួកគេពុំជឿពាក្យសំដីនាងទេ ព្រោះគេថា នាងទាំងនោះនិយាយរឿងផ្ដេសផ្ដាស។
12. ប៉ុន្ដែ លោកពេត្រុសស្ទុះរត់ទៅផ្នូរ គាត់អោនមើលទៅឃើញតែក្រណាត់រុំព្រះសពប៉ុណ្ណោះ គាត់វិលត្រឡប់មកផ្ទះវិញ ទាំងងឿងឆ្ងល់អំពីហេតុការណ៍ដែលកើតមាននោះ។
13. នៅថ្ងៃដដែលនោះ មានសិស្ស ពីរនាក់ធ្វើដំណើរឆ្ពោះទៅភូមិអេម៉ោស ចម្ងាយប្រមាណដប់មួយគីឡូម៉ែត្រពី ក្រុងយេរូសាឡឹម។
14. គេនិយាយគ្នាអំពីហេតុការណ៍ទាំងប៉ុន្មានដែលកើតមាន។
15. នៅពេលដែលគេកំពុងតែពិភាក្សាគ្នា ព្រះយេស៊ូយាងមកជិតគេ ហើយធ្វើដំណើរជាមួយគេទៅ។
16. គេឃើញព្រះយេស៊ូផ្ទាល់នឹងភ្នែក តែគេមិនអាចស្គាល់ព្រះអង្គបានឡើយ។
17. ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «អ្នករាល់គ្នាដើរបណ្ដើរ ជជែកគ្នាបណ្ដើរ តើនិយាយគ្នាអំពីរឿងអ្វីហ្នឹង?»។ គេក៏ឈប់ដើរ ឈរស្ងៀម មានទឹកមុខស្រងូត។
18. ម្នាក់ឈ្មោះក្លេវប៉ាស ទូលព្រះអង្គថា៖ «ប្រជាជនទាំងអស់នៅក្រុងយេរូសាឡឹម ដឹងហេតុការណ៍ដែលកើតឡើងប៉ុន្មានថ្ងៃមុននេះគ្រប់ៗគ្នា ម្ដេចក៏លោកមិនដឹង?»។
19. ព្រះអង្គសួរទៅគេថា៖ «តើរឿងអ្វី?»។ គេទូលឆ្លើយថា៖ «គឺរឿងលោកយេស៊ូជាអ្នក ភូមិណាសារ៉ែត។ ព្រះជាម្ចាស់ និង ប្រជាជនទាំងមូល ទទួលស្គាល់ថា លោកជាព្យាការី មានឫទ្ធានុភាពក្នុងគ្រប់ កិច្ចការដែលលោកបានធ្វើ និង គ្រប់ពាក្យសំដីដែលលោកបានថ្លែង។
20. ពួកនាយកបូជាចារ្យ និង ពួកមន្ដ្រីរបស់ យើង បានបញ្ជូនលោកទៅអោយគេកាត់ទោសប្រហារជីវិត ហើយគេឆ្កាងលោកផង។
21. យើងបានសង្ឃឹមថា លោកនេះហើយដែលនឹងរំដោះជនជាតិអ៊ីស្រាអែល តែហេតុការណ៍ទាំងនោះបានកន្លងផុតទៅបីថ្ងៃហើយ។
22. មានស្ដ្រីខ្លះក្នុងចំណោមពួកយើង បានធ្វើអោយយើងឆ្ងល់យ៉ាងខ្លាំង គឺនាងនាំគ្នាទៅផ្នូរ តាំងពីព្រលឹម
23. តែមិនបានឃើញសពលោកទេ។ នាងត្រឡប់មកវិញ រៀបរាប់ថានាងបានឃើញទេវតា មកប្រាប់ថា លោកមានជីវិតរស់។
24. មានពួកយើងខ្លះនាំគ្នាទៅផ្នូរដែរ ហើយបានឃើញដូចពាក្យស្ដ្រីទាំងនោះនិយាយមែន ប៉ុន្ដែ ពុំមាននរណាបានឃើញលោកសោះ»។
25. ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «មនុស្សខ្វះប្រាជ្ញាអើយ! អ្នក រាល់គ្នាមិនងាយជឿពាក្យទាំងប៉ុន្មាន ដែលពួកព្យាការីបានថ្លែងសោះ!។
26. ព្រះគ្រិស្ដ ត្រូវតែរងទុក្ខលំបាកបែបនេះសិន មុននឹងចូលទៅទទួលសិរីរុងរឿងរបស់ព្រះអង្គ»។
27. បន្ទាប់មកព្រះយេស៊ូបកស្រាយសេចក្ដីដែលមានចែងទុក អំពីព្រះអង្គនៅក្នុងគម្ពីរទាំងមូល ចាប់ពីគម្ពីរលោកម៉ូសេ រហូតដល់គម្ពីរព្យាការីទាំងអស់។
28. លុះមកជិតដល់ភូមិដែលសិស្សទាំងពីរបំរុងនឹងទៅ ព្រះយេស៊ូធ្វើហាក់ដូចជាចង់យាងបន្ដទៅមុខទៀត។
29. គេឃាត់ព្រះអង្គថា៖ «សូមលោកស្នាក់នៅជាមួយយើងខ្ញុំទីនេះហើយ ដ្បិតថ្ងៃកាន់តែទាប ហើយជិតយប់ផង» ព្រះយេស៊ូក៏ចូលទៅស្នាក់នៅជាមួយគេ។
30. ព្រះអង្គគង់រួមតុជាមួយគេ ហើយយកនំបុ័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចកាច់ ប្រទានអោយគេ។
31. ពេលនោះ ភ្នែកគេបានភ្លឺឡើង មើលព្រះអង្គស្គាល់ ប៉ុន្ដែ ព្រះអង្គបាត់ពីមុខគេទៅ។
32. គេនិយាយគ្នាថា៖ «កាលព្រះអង្គមានព្រះបន្ទូលមកកាន់យើងព្រមទាំងបកស្រាយគម្ពីរអោយយើងស្ដាប់ នៅតាមផ្លូវយើងមានចិត្ដរំភើបយ៉ាងខ្លាំង!»។
33. គេក៏ក្រោកឡើង វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញភ្លាម ឃើញក្រុមសិស្ស ទាំងដប់មួយនាក់នៅជុំគ្នាជាមួយពួកគេឯទៀតៗ
34. គេប្រាប់អ្នកទាំងពីរថា៖ «ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ ពិតប្រាកដមែន ហើយទ្រង់បានបង្ហាញខ្លួនអោយស៊ីម៉ូនឃើញ!»។
35. សិស្សទាំងពីរនាក់រៀបរាប់ហេតុការណ៍ដែល កើតឡើងនៅតាមផ្លូវ ហើយគេបានស្គាល់ព្រះអង្គនៅពេលព្រះអង្គកាច់នំបុ័ង។
36. នៅពេលសិស្សទាំងពីរនាក់ កំពុងតែនិយាយរៀបរាប់ ព្រះអម្ចាស់យាងមកគង់នៅកណ្ដាលចំណោមសិស្សទាំងអស់ ហើយមានព្រះបន្ទូលថា៖ «សូមអោយអ្នករាល់គ្នាប្រកបដោយសេចក្ដីសុខសាន្ដ»។
37. គេភ័យតក់ស្លុត ញ័ររន្ធត់យ៉ាងខ្លាំង ព្រោះស្មានថាខ្មោចលង។
38. ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារន្ធត់ចិត្ដ ដូច្នេះ? ម្ដេចក៏អ្នករាល់គ្នានៅសង្ស័យ?
39. ចូរមើលដៃជើងខ្ញុំ គឺពិតជាខ្ញុំមែន!ចូរស្ទាបមើល៍ ខ្មោចគ្មានសាច់គ្មានឆ្អឹង ដូចខ្ញុំទេ»។
40. ព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ ក៏បង្ហាញព្រះហស្ដ និង ព្រះបាទាអោយគេឃើញ។
41. សិស្សពុំទាន់ជឿនៅឡើយទេ ព្រោះគេអរផង ហើយងឿងឆ្ងល់ផង។ ដូច្នេះ ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «នៅទីនេះតើអ្នករាល់គ្នាមានអ្វីបរិភោគឬទេ?»។
42. គេយកត្រីអំាងមួយដុំមកថ្វាយព្រះអង្គ
43. ព្រះអង្គទទួលយក ហើយសោយនៅមុខពួកគេទាំងអស់គ្នា។
44. បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា សេចក្ដីទាំងអស់ដែលមានចែងទុកអំពីខ្ញុំ ក្នុងគម្ពីរវិន័យ របស់លោកម៉ូសេ ក្នុងគម្ពីរព្យាការី និង ក្នុងគម្ពីរទំនុកតម្កើង ត្រូវតែកើតមាន»។
45. ព្រះអង្គក៏បំភ្លឺចិត្ដគំនិតគេអោយយល់ អត្ថន័យគម្ពីរ
46. ព្រះអង្គមានព្រះបន្ទូលថា៖«ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរមែន គឺព្រះគ្រិស្ដ ត្រូវរងទុក្ខលំបាក ហើយមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី។
47. អ្នករាល់គ្នាត្រូវប្រកាស ក្នុងព្រះនាមព្រះអង្គ អោយមនុស្សគ្រប់ជាតិសាសន៍កែប្រែចិត្ដគំនិត ដើម្បីអោយបានរួចពីបាប គឺត្រូវប្រកាសចាប់ តាំងពីក្រុងយេរូសាឡឹមតទៅ។
48. អ្នករាល់គ្នាជាសាក្សីអំពីហេតុការណ៍ទាំងនេះ។
49. ខ្ញុំនឹងចាត់ព្រះវិញ្ញាណមកសណ្ឋិតលើអ្នករាល់គ្នា តាមព្រះបន្ទូលសន្យារបស់ព្រះបិតាខ្ញុំ។ អ្នករាល់គ្នាត្រូវនៅក្នុងក្រុងយេរូសាឡឹមនេះរហូតដល់ព្រះជាម្ចាស់ ប្រទានអោយអ្នករាល់គ្នាមានឫទ្ធានុភាព។
50. បន្ទាប់មក ព្រះយេស៊ូនាំពួកសិស្ស ចេញពីទីក្រុងទៅភូមិបេថានី។ ពេលទៅដល់ ព្រះអង្គលើកព្រះហស្ដឡើង ហើយប្រទានពរអោយគេ។
51. នៅពេលដែលព្រះអង្គកំពុងតែប្រទានពរ ព្រះជាម្ចាស់លើកយកព្រះអង្គចេញពីគេ ឡើងទៅស្ថានបរមសុខ ។
52. ក្រោយពីបានក្រាបថ្វាយបង្គំព្រះអង្គរួចហើយ គេក៏វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ប្រកបដោយអំណរដ៏លើសលប់។
53. គេនៅក្នុងព្រះវិហារ ហើយនាំគ្នាលើកតម្កើងព្រះជាម្ចាស់ជានិច្ចនិរន្ដរ៍។


 

 


ម៉ាថាយ 5
11. ប្រសិនបើមានគេត្មះតិះដៀល បៀតបៀន និង មានគេនិយាយអាក្រក់គ្រប់យ៉ាង បង្ខូចឈ្មោះអ្នករាល់គ្នា ព្រោះតែខ្ញុំ នោះអ្នករាល់គ្នាមានសុភមង្គលហើយ!
12. ចូរអរសប្បាយរីករាយឡើង ព្រោះអ្នករាល់គ្នានឹងទទួលរង្វា
ន់យ៉ាងធំនៅស្ថានបរមសុខ ដ្បិតពួកព្យាការី ដែលរស់នៅមុនអ្នករាល់គ្នា ក៏ត្រូវគេបៀតបៀនដូច្នោះដែរ»។~

 

 

http://2.bp.blogspot.com/-DZbIXJpui68/Tw3-1M_I6GI/AAAAAAAAAHA/q0s1fggDDHs/s1600/torah.jpg
 
 
សាការី 12
1. សេចក្ដី​ប្រកាស។
នេះ​ជា​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់
ថ្លែង​អំពី​ស្រុក​អ៊ីស្រាអែល។
ព្រះអម្ចាស់​ដែល​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ
ហើយ​ចាក់​គ្រឹះ​ផែនដី
ព្រម​ទាំង​ផ្ដល់​ដង្ហើម​ជីវិត​អោយ​មនុស្ស​លោក
ទ្រង់​មាន​ព្រះបន្ទូល​ថា៖
...
10. យើង​នឹង​ចាក់​បង្ហូរ​វិញ្ញាណ ​មក​លើ​រាជវង្ស​របស់​ដាវីឌ និង​ប្រជាជន​ក្រុង​យេរូសាឡឹម ដើម្បី​អោយ​ពួក​គេ​មាន​ឆន្ទៈ​ល្អ ចេះ​អធិស្ឋាន។ ពួក​គេ​នឹង​សម្លឹង​មើល​មក​យើង ដែល​ពួក​គេ​បាន​ចាក់​ទម្លុះ។ ពួក​គេ​នឹង​កាន់​ទុក្ខ​ដូច​គេ​កាន់​ទុក្ខ​ព្រោះ​កូន​ប្រុស​តែ​មួយ​បាត់​បង់​ ជីវិត។ ពួក​គេ​យំ​សោក​យ៉ាង​ជូរ​ចត់ ដូច​គេ​យំ​សោក​ស្រណោះ​សព​កូន​ប្រុស​ច្បង។
 

******************************
Hebrew = Khmer  
******************************
Adam = បុរសម្នាក់
Seth = បានតែងតាំង
Enosh = មរណភាព
Kenan = ទុក្ខព្រួយ
Mahalalel = ព្រះពរជ័យណាស់
Jared = នឹងចុះមក
Enoch = ការបង្រៀន
Methuselah = ការស្លាប់របស់គាត់នឹងនាំយកមកនូវ
Lamech = ភាពអស់សង្ឃឹមនេះ
Noah = ភាពងាយួល

Genesis 5
"Man (is) appointed mortal sorrow; (but) the Blessed Elohim shall come down teaching (that) His death shall bring (the) despairing rest."


លោកុប្បត្តិ 5
"បុរសនេះត្រូវបានតែងតាំងជាទុក្ខព្រួយមរណភាព; ប៉ុន្តែពរព្រះទ្រង់នឹងចុះមកបង្រៀនថាការស្លាប់របស់លោកនឹងនាំយ
កមកនូវរបស់ដែលនៅសល់ភាពអស់សង្ឃឹម។ "

 

ម៉ាថាយ 11
28. «អស់​អ្នក​ដែល​នឿយហត់ និង​មាន​បន្ទុក​ធ្ងន់​អើយ! ចូរ​មក​រក​ខ្ញុំ ខ្ញុំ​នឹង​អោយ​អ្នក​រាល់​គ្នា​បាន​សំរាក។

 

 

 

យ៉ូហាន​ទី​១ 5
12.  អ្នកណាមានព្រះបុត្រា អ្នកនោះក៏មានជីវិតដែរ ហើយអ្នកណាគ្មានព្រះបុត្រារបស់ព្រះជាម្ចាស់ទេ អ្នកនោះគ្មានជីវិតនេះឡើយ។
13.  ខ្ញុំសរសេរសេចក្ដីនេះមកអ្នករាល់គ្នា ដើម្បីអោយអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាដែលជឿលើព្រះនាមព្រះបុត្រារបស់ព្រះជាម្ចាស់ មានជីវិតអស់កល្បជានិច្ចហើយ។

 

 


វិវរណៈ 21
8. ពួកកំសាក ពួកមិនជឿ ពួកប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ពួកសម្លាប់គេ ពួកប្រាសចាកសីលធម៌ ពួកគ្រូធ្មប់ ពួកថ្វាយបង្គំព្រះក្លែងក្លាយ និងពួកកុហកទាំងប៉ុន្មាន នឹងទទួលទោសនៅក្នុងបឹងភ្លើង និងស្ពាន់ធ័រដែលកំពុងតែឆេះ»។ នេះហើយជាសេចក្ដីស្លាប់ទីពីរ។




យ៉ូហាន 20
31. រីឯសេចក្ដីដែលមានកត់ត្រាមកនេះ គឺក្នុងគោលបំណងអោយអ្នករាល់គ្នាជឿថា ព្រះយេស៊ូពិតជាព្រះគ្រិស្ដ និង ពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយអោយអ្នករាល់គ្នាដែលជឿមានជីវិត ដោយរួមជាមួយព្រះអង្គ។



 
 

 


ម៉ាកុស 14
61. ព្រះយេស៊ូនៅស្ងៀម ពុំឆ្លើយតបទាល់តែសោះ។ លោកមហាបូជាចារ្យសួរព្រះអង្គម្

ដងទៀតថា៖ «តើអ្នកពិតជាព្រះគ្រិស្ដ ជាព្រះបុត្រារបស់ព្រះ ដែលយើងសរសើរតម្កើងមែនឬ?»។
62. ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «មែន គឺខ្ញុំហ្ន...ឹងហើយ។ អស់លោកនឹងឃើញ បុត្រមនុស្ស*គង់នៅខាងស្ដាំព្រះដ៏មានឫទ្ធានុភាព ហើយនឹងយាងមកជាមួយពពក*នៅលើមេឃ»។


 

 

ម៉ាថាយ 13
13.  កាលព្រះយេស៊ូយាងមកដល់ស្រុកសេសារាភីលីព ព្រះអង្គមានព្រះបន្ទូលសួរពួកសិស្ស ថា៖ «មនុស្សទាំងឡាយថាបុត្រមនុស្សជានរណា?»។
14.  គេទូលថា៖ «អ្នកខ្លះថាលោកជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថាលោកជាព្យាការី អេលីយ៉ា អ្នកខ្លះទៀតថា លោកជាព្យាការីយេរេមា ឬ ជាព្យាការីណាមួយរូប»។
15.  ព្រះអង្គសួរគេទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថា ខ្ញុំជានរណាដែរ?»។
16.  លោកស៊ីម៉ូនពេត្រុសទូលព្រះអង្គថា៖ «លោកជាព្រះគ្រិស្ដ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ»។
17.  ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «ស៊ីម៉ូនកូនលោកយ៉ូណាសអើយ អ្នកពិតជាមានសុភមង្គលមែនអ្នកដឹងសេចក្ដីនេះ មិនមែនដោយគំនិតប្រាជ្ញាខាងលោកីយ៍ទេ គឺព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខ បានសំដែងអោយអ្នកដឹង។


លូកា 9
21. ព្រះយេស៊ូ​ក៏​ហាមប្រាម​គេ មិន​អោយ​និយាយ​ប្រាប់​អ្នក​ណា​ជា​ដាច់​ខាត។
22.  ព្រះអង្គ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «បុត្រ​មនុស្ស*​ត្រូវ​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង។ ពួក​ព្រឹទ្ធាចារ្យ* ពួក​នាយក​បូជាចារ្យ* ពួក​អាចារ្យ* នឹង​បោះ​បង់​លោក​ចោល ថែម​ទាំង​សម្លាប់​លោក​ទៀត​ផង។ ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។


យ៉ូហាន 14
 29. ខ្ញុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ឥឡូវ​នេះ មុន​ហេតុការណ៍​ទាំង​នោះ​កើត​ឡើង។ លុះ​ដល់​ហេតុការណ៍​ទាំង​នោះ​កើត​ឡើង អ្នក​រាល់​គ្នា​នឹង​ជឿ។


 



វិវរណៈ 1
7. មើល៍! ព្រះអង្គយាងមកនៅកណ្ដាលពពក ។ មនុស្សទាំងអស់នឹងឃើញព្រះអង្គ សូម្បីតែអស់អ្នកដែលបានចាក់ទម្លុះព្រះអង្គ ក៏នឹងឃើញព្រះអង្គដែរ។ កុលសម្ព័ន្ធទាំងប៉ុន្មាននៅលើផែនដីនឹងត្រូវសោកសៅព្រោះតែព្រះអង្គ។ មែន! ពិតជាកើតមានដូច្នេះមែន! អាម៉ែន!។
8. ព្រះជាអម្ចាស់ដែលមានព្រះជន្មគង់នៅសព្វថ្ងៃ គង់នៅពីដើម ហើយកំពុងតែយាងមក គឺព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ទ្រង់មានព្រះបន្ទូលថា៖ «យើងជាអាល់ផា និង ជាអូមេកា»។
...
17. ពេល​ខ្ញុំ​ឃើញ​លោក ខ្ញុំ​ដួល​សន្លប់​បាត់​ស្មារតី នៅ​ទៀប​ជើង​លោក។ លោក​ដាក់​ដៃ​ស្ដាំ​លើ​ខ្ញុំ ទាំង​ពោល​ថាៈ «កុំ​ខ្លាច​អី! គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត
18. យើង​បាន​ស្លាប់ តែ​ឥឡូវ​នេះ យើង​មាន​ជីវិត​រស់​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ យើង​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ និង​លើ​ស្ថាន​មច្ចុរាជ​។
 





1. ថេស្សាឡូនិក 4
16. ដ្បិតនៅពេលមានឮស្នូរជាសញ្ញាលាន់ឡើង ហើយនៅពេលឮសំឡេងមហាទេវតា និង សំឡេងត្រែរបស់ព្រះជាម្ចាស់ ព្រះអម្ចាស់ផ្ទាល់ទ្រង់នឹងយាងចុះពីស្ថានបរមសុខមក។ អស់អ្នកជឿលើព្រះគ្រិស្ដដែលបានស្លាប់ទៅនោះ នឹងរស់ឡើងវិញជាមុន
17. បន្ទាប់មក ទើបព្រះអម្ចាស់លើកយើងដែលនៅរស់នៅឡើយ អោយឡើងទៅក្នុងពពក ជាមួយបងប្អូនទាំងនោះ ដើម្បីជួបនឹងព្រះអង្គក្នុងអាកាសវេហាស៍ ហើយយើងនឹងស្ថិតនៅជាមួយព្រះអម្ចាស់រហូតតទៅ។

 

 

 

01. Walid's Testimony
02. 365 Messianic Prophecies = fulfilled =
02. 365 Prophéties Messianiques = réalisé =
03. Dear muslim, let me tell you why i believed
04. ISRAEL and the WORLD'S MOCK TRIAL
05. PROOF that the QURAN is from a false Gabriel
06. Islamic And Mormonism Similarities
07. 7 signs of Yeshua Ha'Mashiach’s (Jesus Christ) return & Prophecies
08. Have you eternal Life? Your sins are forgiven? How do you know for sure?
09 a. The True Origin of Allah: The Archaeological Record Speaks!
09 b. The cult of the Moon god
10. Who is Allah?
11. Muhammad spoke the Satanic verses: The Evidence and Proof!
12. Mathematics cannot be wrong: The Messianic Prophecy are fulfilled!
13. Why I believe Islam and Islamic belief are false
14. Comparison: Jesus Christ with Muhammad & Christianity with Islam
15. The Holy Bible
16. = Video = Arabic
17. = Video = Pakistan
18. = Video = Iran
19. = Video = India
20. Science Speaks (Peter W. Stoner)
https://sites.google.com/site/hbtvnet/


 

   

   

វិវរណៈ 1
7. មើល៍! ព្រះអង្គយាងមកនៅកណ្ដាលពពក ។ មនុស្សទាំងអស់នឹងឃើញព្រះអង្គ សូម្បីតែអស់អ្នកដែលបានចាក់ទម្លុះព្រះអង្គ ក៏នឹងឃើញព្រះអង្គដែរ។ កុលសម្ព័ន្ធទាំងប៉ុន្មាននៅលើផែនដីនឹងត្រូវសោកសៅព្រោះតែព្រះអង្គ។ មែន! ពិតជាកើតមានដូច្នេះមែន! អាម៉ែន!។
8. ព្រះជាអម្ចាស់ដែលមានព្រះជន្មគង់នៅសព្វថ្ងៃ គង់នៅពីដើម ហើយកំពុងតែយាងមក គឺព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ទ្រង់មានព្រះបន្ទូលថា៖ «យើងជាអាល់ផា និង ជាអូមេកា»។
...
17. ពេល​ខ្ញុំ​ឃើញ​លោក ខ្ញុំ​ដួល​សន្លប់​បាត់​ស្មារតី នៅ​ទៀប​ជើង​លោក។ លោក​ដាក់​ដៃ​ស្ដាំ​លើ​ខ្ញុំ ទាំង​ពោល​ថាៈ «កុំ​ខ្លាច​អី! គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត
18. យើង​បាន​ស្លាប់ តែ​ឥឡូវ​នេះ យើង​មាន​ជីវិត​រស់​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ យើង​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ និង​លើ​ស្ថាន​មច្ចុរាជ​។

   

 

 

   


1. ថេស្សាឡូនិក 4
16. ដ្បិតនៅពេលមានឮស្នូរជាសញ្ញាលាន់ឡើង ហើយនៅពេលឮសំឡេងមហាទេវតា និង សំឡេងត្រែរបស់ព្រះជាម្ចាស់ ព្រះអម្ចាស់ផ្ទាល់ទ្រង់នឹងយាងចុះពីស្ថានបរមសុខមក។ អស់អ្នកជឿលើព្រះគ្រិស្ដដែលបានស្លាប់ទៅនោះ នឹងរស់ឡើងវិញជាមុន
17. បន្ទាប់មក ទើបព្រះអម្ចាស់លើកយើងដែលនៅរស់នៅឡើយ អោយឡើងទៅក្នុងពពក ជាមួយបងប្អូនទាំងនោះ ដើម្បីជួបនឹងព្រះអង្គក្នុងអាកាសវេហាស៍ ហើយយើងនឹងស្ថិតនៅជាមួយព្រះអម្ចាស់រហូតតទៅ។

   

 

 
កិច្ចការ 13
38. ដូច្នេះបងប្អូនអើយ! សូមបងប្អូនជ្រាបអោយច្បាស់ថា ព្រះជាម្ចាស់លើកលែងទោសអោយបងប្អូនរួចពីបាប តាមរយៈព្រះយេស៊ូ ដូចយើងបានជំរាបមកស្រាប់។ បងប្អូនពុំអាចទៅជាមនុស្សសុចរិត រួចផុតអំពើបាបទាំងប៉ុន្មានដោយគោរពតាមវិន័យរបស់លោកម៉ូសេបានឡើយ។

   

   

កិច្ចការ 4
12. ក្រៅពីព្រះយេស៊ូ គ្មាននរណាម្នាក់អាចសង្គ្រោះមនុស្សបានទាល់តែសោះ ដ្បិតនៅក្រោមមេឃនេះ ព្រះជាម្ចាស់ពុំបានប្រទាននាមណាមួយផ្សេងទៀតមកមនុស្ស ដើម្បីសង្គ្រោះយើងនោះឡើយ»។

   

   

អេភេសូ 1
7. ហើយ​យើង​បាន​សេចក្តី​ប្រោស​លោះ​នៅ​ក្នុង​ព្រះរាជបុត្រា​នោះ ដោយសារ​ព្រះលោហិត​ទ្រង់ គឺ​ជា​សេចក្តី​ប្រោស​ឲ្យ​រួច ពី​ទោស តាម​ព្រះគុណ​ដ៏​ធ្ងន់​ក្រៃលែង​នៃ​ទ្រង់

   

   

អេភេសូ 2
8. ដ្បិត​គឺ​ដោយ​ព្រះគុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ដោយសារ​សេចក្តី​ជំនឿ ហើយ​សេចក្តី​នោះ​ក៏​មិន​មែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​វិញ
9. ក៏​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​ដែរ ក្រែង​អ្នក​ណា​អួត​ខ្លួន

   

 

   

ម៉ាកុស 14
61. ព្រះយេស៊ូនៅស្ងៀម ពុំឆ្លើយតបទាល់តែសោះ។ លោកមហាបូជាចារ្យសួរព្រះអង្គម្ដងទៀតថា៖ «តើអ្នកពិតជាព្រះគ្រិស្ដ ជាព្រះបុត្រារបស់ព្រះ ដែលយើងសរសើរតម្កើងមែនឬ?»។
62. ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «មែន គឺខ្ញុំហ្ន...ឹងហើយ។ អស់លោកនឹងឃើញ បុត្រមនុស្ស*គង់នៅខាងស្ដាំព្រះដ៏មានឫទ្ធានុភាព ហើយនឹងយាងមកជាមួយពពក*នៅលើមេឃ»។

   

 

  
 សំណួរ: តើព្រះយេស៊ូវគ្រិស្តជានរណា?
http://www.gotquestions.org/Khmer/Khmer-who-Jesus.html

សំណួរ: តើព្រះយេស៊ូវជាព្រះមែនឬទេ? តើព្រះយេស៊ូវធ្លាប់ប្រកាសថាទ្រង់ជាព្រះដែរឬទេ?
http://www.gotquestions.org/Khmer/Khmer-is-Jesus-God.html

សំណួរ: តើព្រះមានព្រះជន្មាយុអមតៈមែនទេ?
http://www.gotquestions.org/Khmer/Khmer-eternal-life.html

សំណួរ: តើការទទួលយក ព្រះយេស៊ូវគ្រិស្ត ធ្វើជាអ្នកសង្គ្រោះផ្ទាល់ខ្លួន មានន័យយ៉ាងដូចម្តេច?
http://www.gotquestions.org/Khmer/Khmer-personal-Savior.html

សំណួរ: តើគ្រិស្តសាសនិកជាអ្វី?
http://www.gotquestions.org/Khmer/Khmer-what-Christian.html

ខ្ញុំទើបតែបានដាក់ចិត្តដាក់កាយជឿលើព្រះយេស៊ូវ ឥឡូវតើត្រូវធ្វើអ្វីទៀត?
http://www.gotquestions.org/Khmer/Khmer-now-what.html

   

 

   

លូកា 9
18. ថ្ងៃមួយ ពេលព្រះយេស៊ូនៅអធិស្ឋាន ដាច់ឡែកពីបណ្ដាជនពួកសិស្ស ក៏នៅជាមួយព្រះអង្គដែរ។ ព្រះអង្គមាន ព្រះបន្ទូលសួរគេថា៖«តើមហាជនទាំងឡាយថាខ្ញុំជានរណា?»។
19. ពួកសិស្សទូលឆ្លើយថា៖«អ្នកខ្លះថាលោកគ្រូជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថា លោកជាព្យាការីអេលីយ៉ា ហើយអ្នកខ្លះទៀតថា លោកជាព្យាការីមួយរូបពីសម័យ បុរាណដែលរស់ឡើងវិញ»។
20. ព្រះយេស៊ូសួរទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណាដែរ?»។ លោកពេត្រុសទូលព្រះអង្គថា៖ «លោកជាព្រះគ្រិស្ដ ដែលព្រះជាម្ចាស់ចាត់អោយមក»។
21. ព្រះយេស៊ូក៏ហាមប្រាមគេ មិនអោយនិយាយប្រាប់អ្នកណាជាដាច់ខាត។
22. ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «បុត្រមនុស្ស ត្រូវរងទុក្ខវេទនាយ៉ាងខ្លាំង។ ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ ពួកអាចារ្យ នឹងបោះបង់លោកចោល ថែមទាំងសម្លាប់លោកទៀតផង។ ប៉ុន្ដែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។

យ៉ូហាន 14
29. ខ្ញុំ​ប្រាប់​អោយ​អ្នក​ រាល់​គ្នា​ដឹង​ឥឡូវ​នេះ មុន​ហេតុការណ៍​ទាំង​នោះ​កើត​ឡើង។ លុះ​ដល់​ហេតុការណ៍​ទាំង​នោះ​កើត​ឡើង អ្នក​រាល់​គ្នា​នឹង​ជឿ។

   

   

ទុតិយកថា 4
15. «នៅ​ថ្ងៃ​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​អ្នក​រាល់​គ្នា​ពី​ក្នុង​ ភ្លើង នៅ​ភ្នំ​ហោរែប អ្នក​រាល់​គ្នា​ពុំ​បាន​ឃើញ​ព្រះអង្គ​មាន​ភិនភាគ​បែប​ណា​ឡើយ ហេតុ​នេះ តោង​ប្រយ័ត្ន​ស្មារតី
16. ក្រែង​លោ​អ្នក​រាល់​គ្នា​បណ្ដាល​អោយ​ខ្លួន​មាន​បាប ដោយ​ធ្វើ​រូប​ព្រះ​ក្លែងក្លាយ​ជា​រូប​តំណាង​ព្រះ​ណា​មួយ ទោះ​បី​ជា​រូប​មនុស្ស​ប្រុស​ស្រី
17. រូប​សត្វ​នៅ​លើ​ដី ឬ​សត្វ​ស្លាប​ហើរ​នៅ​លើ​មេឃ
18. រូប​សត្វ​លូន​វារ ឬ​រូប​ត្រី​នៅ​ក្នុង​ទឹក។
19. ពេល​ណា​អ្នក​ងើយ​សម្លឹង​ទៅ​លើ​មេឃ​ឃើញ​ថ្ងៃ លោក​ខែ និង​ផ្កាយ​ទាំងឡាយ ព្រម​ទាំង​កញ្ចុំ​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ មិន​ត្រូវ​បណ្ដោយ​ខ្លួន​អោយ​ក្រាប​ថ្វាយបង្គំ​របស់​ទាំង​នោះ​ទុក​ជា​ព្រះ​ ឡើយ។ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​បណ្ដោយ​អោយ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ក្រាប​ថ្វាយបង្គំ​ផ្កាយ​ទាំង​នោះ។

   

 

   

ទុតិយកថា 27
15. “អ្នក​ណា​ឆ្លាក់​រូប​បដិមា ឬ​សិត​ធ្វើ​រូប​ព្រះ​ក្លែងក្លាយ ដែល​ព្រះអម្ចាស់​ស្អប់​ខ្ពើម ហើយ​យក​រូប​ដែល​ជា​ស្នាដៃ​របស់​មនុស្ស​ទៅ​តម្កល់​ទុក​នៅ​កន្លែង​មួយ ដើម្បី​ថ្វាយបង្គំ​ដោយ​លួច​លាក់ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

   

   

ហាបាគូក 2
18. តើ​ជាង​ឆ្លាក់​រូប​បដិមា បាន​ប្រយោជន៍​អ្វី?
គេ​ប្រើ​រូប​ដែល​ធ្វើ​ពី​លង្ហិន
ដើម្បី​ប្រៀនប្រដៅ​បោក​ប្រាស់។
ហេតុ​អ្វី​បាន​ជា​ជាង​ចម្លាក់​ផ្ញើ​ជីវិត​លើ
ព្រះ​ក្លែងក្លាយ មិន​ចេះ​និយាយ​ស្ដី
ជា​រូប​ដែល​គេ​សូន​ដោយ​ដៃ​ខ្លួន​ឯង​ដូច្នេះ?

   

   

ទំនុកតម្កើង 97
7. អស់​អ្នក​ដែល​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ
ហើយ​អួតអាង​ក្នុង​ការ​គោរព​បំរើ
ព្រះ​ឥត​បាន​ការ នឹង​ត្រូវ​អាម៉ាស់!។
ព្រះ​ទាំងឡាយ​អើយ

   


 

អេសាយ 19
1. សេចក្ដី​ប្រកាស​ស្ដី​អំពី​ស្រុក​អេស៊ីប:
ព្រះអម្ចាស់​យាង​មក​ស្រុក​អេស៊ីប
ដោយ​គង់​លើ​ពពក​មួយ​ដុំ​ដែល​រសាត់​យ៉ាង​លឿន។
ព្រះ​ក្លែងក្លាយ​របស់​ស្រុក​អេស៊ីប​នាំ​គ្នា​ញាប់ញ័រ
នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ
ជន​ជាតិ​អេស៊ីប​ក៏​បាត់​បង់​ទឹក​ចិត្ត​អស់​ដែរ។
ព្រះអង្គ​មាន​ព្រះបន្ទូល​ថា:
2. «យើង​នឹង​ធ្វើ​អោយ​ជន​ជាតិ​អេស៊ីប​ច្បាំង​នឹង​គ្នា​ឯង
ម្នាក់ៗ​ប្រហារ​បង​ប្អូន និង​មិត្តភក្ដិ​របស់​ខ្លួន
ក្រុង​មួយ​ច្បាំង និង​ក្រុង​មួយ
ហើយ​នគរ​មួយ​ច្បាំង​នឹង​នគរ​មួយ​ទៀត។
3. យើង​នឹង​ធ្វើ​អោយ​ជន​ជាតិ​អេស៊ីប​វង្វេង​ស្មារតី
ហើយ​ធ្វើ​អោយ​នយោបាយ​របស់​គេ​ត្រូវ​រលាយ
ពួក​គេ​នឹង​ទៅ​បន់​ព្រះ​ក្លែងក្លាយ
ទៅ​រក​គ្រូ​អន្ទង​ខ្មោច​បញ្ជាន់​អារក្ស
និង​រក​គ្រូ​ទាយ​អោយ​ជួយ។
4. យើង​នឹង​ប្រគល់​ស្រុក​អេស៊ីប​ទៅ​ក្នុង​កណ្ដាប់​ដៃ
របស់​អ្នក​កាន់​អំណាច​ផ្ដាច់​ការ​ហើយ​នឹង
មាន​ស្ដេច​កំណាច​គ្រង​រាជ្យ​លើ​ពួក​គេ»
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់
នៃ​ពិភព​ទាំង​មូល។

 

 

   
 


រ៉ូម 1
22. គេ​អួតអាង​ថា​ខ្លួន​មាន​ប្រាជ្ញា តែ​បែរ​ជា​លេលា​ទៅ​វិញ។
23. គេ​មិន​បាន​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ដែល​គង់​នៅ​អស់កល្ប​ជានិច្ច​ទេ គឺ​បែរ​ជា​យក​រូប​សំណាក​ដូច​ជា​រូប​តំណាង​មនុស្ស​ដែល​តែងតែ​ស្លាប់​ យក​រូប​តំណាង​សត្វ​ស្លាប សត្វ​ជើង​បួន និង​សត្វ​លូន​វារ មក​គោរព​ថ្វាយបង្គំ​ជំនួស​វិញ។
24. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​បណ្ដោយ​អោយ​ពួក​គេ​ប្រព្រឹត្ត​អំពើ​ សៅហ្មង តាម​ទំនើង​ចិត្ត​លោភលន់​របស់​គេ រហូត​ដល់​ទៅ​បន្ថោក​រូប​កាយ​របស់​ខ្លួន​ឯង​ផ្ទាល់​ទៀត​ផង។
25. ពួក​គេ​និយម​ព្រះក្លែងក្លាយ ជា​ជាង​ព្រះ​ដ៏​ពិត​ប្រាកដ​ ហើយ​នាំ​គ្នា​ថ្វាយបង្គំ និង​គោរព​បំរើ​អ្វីៗ​ដែល​ព្រះជាម្ចាស់​បង្កើត មក​ជំនួស​គោរព​បំរើ​ព្រះ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់​នោះ​វិញ។ សូម​លើក​តម្កើង​ព្រះអង្គ​អស់កល្ប​ជានិច្ច! អាម៉ែន!។

   

   

យ៉ូហាន 14
3. ពេលខ្ញុំទៅរៀបចំកន្លែងទុកអោយអ្នករាល់គ្នារួចហើយខ្ញុំនឹងត្រឡប់មកវិញ យកអ្នករាល់គ្នាទៅជាមួយខ្ញុំ ដើម្បីអោយអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅ។
...
6. ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅកាន់ព្រះបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ។

   

   

កិច្ចការ 10
43. ព្យាការី*ទាំងប៉ុន្មានសុទ្ធតែបានផ្ដល់សក្ខីភាពអំពីព្រះយេស៊ូថា អស់អ្នកដែលជឿលើព្រះអង្គ នឹងទទួលការលើកលែងទោសអោយរួចពីបាប ដោយសារព្រះនាមព្រះអង្គ»។

   


 

   

លូកា 4
40. នៅពេលថ្ងៃលិច អ្នកស្រុកទាំងអស់នាំបងប្អូនដែលមានជំងឺផ្សេងៗមករកព្រះយេស៊ូ។ ព្រះអង្គដាក់ព្រះហស្ដលើអ្នកទាំងនោះ ហើយប្រោសគេអោយបានជាសះស្បើយគ្រប់ៗគ្នា។
41. មានអារក្សចេញពីមនុស្សជាច្រើនទាំងស្រែកថា៖ «ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់»។ ប៉ុន្តែ ព្រះយេស៊ូគំរាមអារក្សទាំងនោះ មិនអោយនិយាយជាដាច់ខាត ព្រោះពួកវាដឹងថា ព្រះអង្គជាព្រះគ្រិស្ដ*។

   

 

 

 


វិវរណៈ 9
20.  រីឯមនុស្សឯទៀតៗ ដែលមិនបានស្លាប់ដោយគ្រោះកាចទាំងនោះ ពុំព្រមកែប្រែចិត្ដគំនិតឈប់ប្រព្រឹត្ដអំពើរបស់ខ្លួនទេ គឺគេពុំព្រមឈប់ថ្វាយបង្គំអារក្ស ថ្វាយបង្គំរូបសំណាករបស់ព្រះក្លែងក្លាយធ្វើពីមាស ពីប្រាក់ ពីលង្ហិន ពីថ្ម និង ធ្វើពីឈើ ជាព្រះដែលមិនចេះមើល មិនចេះស្ដាប់ ហើយក៏មិនចេះដើរនោះឡើយ។
21.  គេក៏ពុំព្រមកែប្រែចិត្ដគំនិត ឈប់ប្រព្រឹត្ដអំពើឃាតកម្ម វិជ្ជាធ្មប់ អំពើប្រាសចាកសីលធម៌ និង អំពើលួចប្លន់ដែលខ្លួនបានប្រព្រឹត្ដនោះដែ

 

 

  

វិវរណៈ 20
10 រីឯមារដែលបាននាំជាតិសាសន៍ទាំងនោះអោយវង្វេង ក៏ត្រូវគេបោះទៅក្នុងបឹងភ្លើង និង ស្ពាន់ធ័រដែលមានសត្វតិរច្ឆាន និង ព្យាការីក្លែងក្លាយនៅក្នុងនោះស្រាប់។ គេនឹងរងទុក្ខវេទនាទាំងថ្ងៃទាំងយប់ អស់កល្បជាអង្វែងតរៀងទៅ។

 



វិវរណៈ 21
8. ពួកកំសាក ពួកមិនជឿ ពួកប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ពួកសម្លាប់គេ ពួកប្រាសចាកសីលធម៌ ពួកគ្រូធ្មប់ ពួកថ្វាយបង្គំព្រះក្លែងក្លាយ និងពួកកុហកទាំងប៉ុន្មាន នឹងទទួលទោសនៅក្នុងបឹងភ្លើង និងស្ពាន់ធ័រដែលកំពុងតែឆេះ»។ នេះហើយជាសេចក្ដីស្លាប់ទីពីរ។

   

 

   

ទុតិយកថា 32
39. ឥឡូវ​នេះ ចូរ​ទទួល​ស្គាល់​ថា
មាន​តែ​យើង​ប៉ុណ្ណោះ​ដែល​ជា​ព្រះជាម្ចាស់
ក្រៅ​ពី​យើង គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ។
យើង​ផ្ដល់​ជីវិត និង​ដក​ជីវិត
យើង​ធ្វើ​អោយ​របួស និង​ធ្វើ​អោយ​ជា​វិញ
គ្មាន​នរណា​អាច​រំដោះ​ពី​ដៃ​យើង​ទេ។

   

   

អេសាយ 37
18. ឱ​ព្រះអម្ចាស់​អើយ ស្ដេច​ស្រុក​អាស្ស៊ីរី ពិត​ជា​បាន​កំទេច​ប្រជាជាតិ​ទាំង​ប៉ុន្មាន និង​បំផ្លាញ​ទឹក​ដី​របស់​គេ​មែន
19. ព្រម​ទាំង​យក​ព្រះ​របស់​គេ​ទៅ​ដុត អោយ​វិនាស​សូន្យ​ថែម​ទៀត​ផង។ ប៉ុន្តែ ព្រះ​ទាំង​នោះ មិន​មែន​ជា​ព្រះ​ទេ គឺ​គ្រាន់​តែ​ជា​រូប​ឈើ ឬ​ថ្ម​ដែល​ជា​ស្នាដៃ​របស់​មនុស្ស​ប៉ុណ្ណោះ។

   

   

អេសាយ 44
6. ព្រះអម្ចាស់​ជា​ព្រះមហាក្សត្រ​របស់
ជន​ជាតិ​អ៊ីស្រាអែល
គឺ​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល
ដែល​បាន​លោះ​ជន​ជាតិ​អ៊ីស្រាអែល
ទ្រង់​មាន​ព្រះបន្ទូល​ថា:
យើង​នៅ​មុន​គេ ហើយ​នៅ​ក្រោយ​គេ​បំផុត
ក្រៅ​ពី​យើង គ្មាន​ព្រះ​ណា​ទៀត​ឡើយ។

   

 

   

អេសាយ 45
5. យើង​នេះ​ហើយ​ជា​ព្រះអម្ចាស់
គ្មាន​ព្រះអម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ
ក្រៅ​ពី​យើង គ្មាន​ព្រះជាម្ចាស់​ណា​ទេ
ទោះ​បី​អ្នក​មិន​ស្គាល់​យើង​ក្ដី
ក៏​យើង​បាន​ប្រគល់​អោយ​អ្នក​មាន​ឫទ្ធិ​អំណាច
6. ដើម្បី​អោយ​មនុស្ស​ក្នុង​ពិភព​លោក​ទាំង​មូល
តាំង​ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច
ទទួល​ស្គាល់​ថា ក្រៅ​ពី​យើង
ព្រះ​ឯ​ទៀតៗ​សុទ្ធ​តែ​ឥត​បាន​ការ។
យើង​នេះ​ហើយ​ជា​ព្រះអម្ចាស់
គ្មាន​ព្រះអម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ។
...
22. អស់​អ្នក​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី​អើយ
ចូរ​នាំ​គ្នា​បែរ​មក​រក​យើង
យើង​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា
ដ្បិត​យើង​ជា​ព្រះជាម្ចាស់
ក្រៅ​ពី​យើង​គ្មាន​ព្រះជាម្ចាស់​ណា​ទៀត​ទេ។

   

 

   

Video
www.youtube.com/watch?v=ONGTVQvksRw

Video
www.youtube.com/watch?v=AeZFf267loA

Audio
http://www.sermonaudio.com/playpopup.asp?SID=3111294952

Audio
http://www.sermonaudio.com/playpopup.asp?SID=29121525538

   

   




 

ភាសាខ្មែរ - Khmer Bible  (online + download)
http://goo.gl/ZYljOx

 

ភាសាខ្មែរ - Khmer Bible  (online)
https://ebible.org/khm-h/

 

 



ភាសាខ្មែរ - AUDIO - (download)
http://goo.gl/50Wm6

Khmer north  (download)
http://ge.tt/1GKX7FK

Bru (Cambodia)
http://ge.tt/5vQStmT
  


Video + Audio
http://kambodia.blogspot.com/

  

 

  

   

English -
From yoga to Lord Jesus Christ - a strong testimony!
https://vimeo.com/45196918

Deception is the name of the game. Yoga is NOT what it appears to be dear friends...I tell you from personal experience.

1.កូរិនថូសទី   10
21. បងប្អូនមិនអាចលើកពែងរបស់ព្រះអម្ចាស់ពិសាផង ហើយលើកពែងរបស់ពួកអារក្សពិសាផងបានទេ។ បងប្អូនក៏មិនអាចរួមតុជាមួយព្រះអម្ចាស់ផង ហើយរួមតុជាមួយពួកអារក្សផងបានដែរ។

2.កូរិនថូសទី   11
14. ត្រង់នេះ សូមកុំឆ្ងល់អ្វីឡើយ សូម្បីតែមារ សាតាំងផ្ទាល់ ក៏បានក្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរ។

Yoga is not just stretching or physical exercise, is a demonic way, a deception. One way of entry for Satan in your life.

   

   

ម៉ាថាយ 28
16. សិស្ស ទាំងដប់មួយរូប នាំគ្នាធ្វើដំណើរទៅស្រុកកាលីឡេ ហើយឡើងទៅលើភ្នំដែលព្រះយេស៊ូបានប្រាប់អោយគេទៅ។
17. កាលគេបានឃើញព្រះអង្គ គេក្រាបថ្វាយបង្គំ ប៉ុន្ដែ មានអ្នកខ្លះនៅសង្ស័យ។
18. ព្រះយេស៊ូយាងចូលមកជិតគេ ហើយមានព្រះបន្ទូលថា៖ «ខ្ញុំបានទទួលគ្រប់អំណាច ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី។
19. ដូច្នេះ ចូរចេញទៅនាំមនុស្សគ្រប់ជាតិសាសន៍អោយធ្វើជាសិស្ស ហើយធ្វើពិធីជ្រមុជទឹកអោយគេ ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និង ព្រះវិញ្ញាណដ៏វិសុទ្ធ ។
20. ត្រូវបង្រៀនគេអោយប្រតិបត្ដិតាមសេចក្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក»។

   

   

ម៉ាកុស 16
14. នៅទីបំផុត ព្រះយេស៊ូក៏បង្ហាញខ្លួនអោយសិស្សទាំងដប់មួយរូបឃើញ នៅពេលដែលគេកំពុងបរិភោគ។ ព្រះអង្គបន្ទោសគេ ព្រោះគេគ្មានជំនឿហើយមានចិត្ដរឹងរូស ពុំព្រមជឿអស់អ្នកដែលបានឃើញព្រះអង្គមានព្រះជន្មរស់ឡើងវិញ។
15. ព្រះអង្គមានព្រះបន្ទូល ទៅគេថា៖ «ចូរនាំគ្នាទៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយប្រកាសដំណឹងល្អ ដល់មនុស្សលោកទាំងអស់ចុះ។
16. អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹក ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ រីឯអ្នកដែលមិនជឿនឹងត្រូវទទួលទោស។

   

   

 ម៉ាកុស 9
41. ម៉្យាងទៀត បើអ្នកណាអោយទឹកមួយកែវដល់អ្នករាល់គ្នា ក្នុងនាមអ្នករាល់គ្នាជាសិស្សរបស់ព្រះគ្រិស្ដ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។
42. អ្នកណានាំអ្នកតូចតាចម្នាក់ ក្នុងបណ្ដាអ្នកជឿទាំងនេះអោយប្រព្រឹត្ដអំពើបាប ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចងកគាត់ទម្លាក់ទៅក្នុងសមុទ្រ នោះប្រសើរជាជាងទុកអោយគាត់នៅរស់។

   

 

   

យ៉ូហាន 10

17. ព្រះបិតាស្រឡាញ់ខ្ញុំ ព្រោះខ្ញុំសុខចិត្ដស៊ូប្ដូរជីវិតដើម្បីអោយបានជីវិតនោះមកវិញ។
18. គ្មាននរណាដកហូតជីវិតរបស់ខ្ញុំបានឡើយ គឺខ្ញុំស៊ូប្ដូរជីវិត ដោយខ្លួនខ្ញុំផ្ទាល់តែម្ដង។ ខ្ញុំមានអំណាចនឹងស៊ូប្ដូរជីវិតរបស់ខ្ញុំ ហើយខ្ញុំក៏មានអំណាចនឹងយកជីវិតនោះមកវិញ តាមបទបញ្ជាដែលខ្ញុំបានទទួលពីព្រះបិតាមក»។
...
27. ចៀម​ខ្ញុំ​ទាំង​ប៉ុន្មាន​វា​ស្តាប់​ខ្ញុំ ហើយ​មក​តាម ខ្ញុំ​ក៏​ស្គាល់​វា​ដែរ
28. ខ្ញុំ​ឲ្យ​ជីវិត​អស់​កល្ប​ជានិច្ច​ដល់​វា វា​មិន​ត្រូវ​វិនាស​នៅ​អស់​កល្ប​រៀង​ទៅ ក៏​គ្មាន​អ្នក​ណា​ឆក់​យក​វា​ពី​ដៃ​ខ្ញុំ​បាន​ទេ
29. ព្រះវរបិតា​នៃ​ខ្ញុំ ដែល​ប្រទាន​វា​មក​ខ្ញុំ ទ្រង់​ធំ​លើស​ជាង​ទាំង​អស់ គ្មាន​អ្នក​ណា​អាច​នឹង​ឆក់​វា​ចេញ​ពី​ព្រះហស្ត​របស់​ព្រះវរបិតា​ខ្ញុំ​បាន​ ឡើយ
30. ខ្ញុំ​ហើយ និង​ព្រះវរបិតា គឺ​តែ​១​ព្រះអង្គ​ទេ។
31. នោះ​ពួក​សាសន៍​យូដា​ក៏​រើស​ថ្ម​ម្តង​ទៀត ដើម្បី​នឹង​ចោល​ព្រះយេស៊ូវ
32. តែ​ទ្រង់​មាន​ព្រះបន្ទូល​សួរ​គេ​ថា ខ្ញុំ​បាន​សំដែង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ការ​ល្អ​ជា​ច្រើន ដែល​មក​ពី​ព្រះវរបិតា​ខ្ញុំ តើ​អ្នក​រាល់​គ្នា​ចោល​ខ្ញុំ​នឹង​ថ្ម ដោយ​ព្រោះ​ការ​ណា​មួយ​នោះ
33. ពួក​សាសន៍​យូដា​ទូល​ឆ្លើយ​ថា យើង​ចោល​អ្នក​នឹង​ថ្ម មិន​មែន​ដោយ​ព្រោះ​ការ​ល្អ​ណា​ទេ គឺ​ដោយ​ព្រោះ​ពាក្យ​ប្រមាថ​ដល់​ព្រះ ហើយ​ពី​ព្រោះ​អ្នក ដែល​ជា​មនុស្ស បាន​តាំង​ខ្លួន​ឡើង​ជា​ព្រះ​វិញ​ប៉ុណ្ណោះ

   


   

   

លូកា 8
26. ព្រះយេស៊ូ និង សិស្ស បានមកដល់ក្រុងគេរ៉ាស៊ីននៅត្រើយម្ខាង ទល់មុខស្រុកកាលីឡេ។
27. កាលព្រះអង្គយាងឡើងគោក មានបុរសម្នាក់ចេញពីក្រុងមករកព្រះអង្គ។ គាត់មានអារក្សចូល ហើយមិនស្លៀកពាក់ មិនរស់នៅក្នុងផ្ទះតាំងពីយូរមកហើយ គឺគាត់ស្នាក់នៅតែតាមទីបញ្ចុះសព។
28. ពេលគាត់ឃើញព្រះយេស៊ូ គាត់ក្រាបទៀបព្រះបាទាព្រះអង្គ ហើយស្រែកយ៉ាងខ្លាំងថា៖ «ឱព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតអើយ! តើព្រះអង្គចង់ធ្វើអ្វីទូលបង្គំ? សូមមេត្ដាកុំធ្វើទុក្ខទោសទូលបង្គំអី»។
29. វិញ្ញាណអាក្រក់ទូលអង្វរដូច្នេះ ព្រោះព្រះយេស៊ូបានបញ្ជាវាអោយចេញពីបុរសនោះ វាចូលគាត់ច្រើនលើកច្រើនសាមកហើយ។ គេបានយកច្រវាក់ ចងដៃចងជើងគាត់ និង ដាក់ខ្នោះទុកមួយកន្លែង តែគាត់កាច់ច្រវាក់បាន ហើយអារក្សនាំគាត់ទៅទីស្មសាន។
30. ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖ «ឯងឈ្មោះអី?»។ វាឆ្លើយថា៖ «ទូលបង្គំឈ្មោះកងទ័ព»។ វាឆ្លើយដូច្នេះ ព្រោះមានអារក្សជាច្រើនចូលក្នុងបុរសនោះ។
31. អារក្សទាំងនោះបានទទូចអង្វរព្រះយេស៊ូ សូមកុំអោយព្រះអង្គបញ្ជូនពួកវាទៅនរកអវិចីឡើយ។
32. នៅក្បែរនោះមានជ្រូកមួយហ្វូងធំកំពុងរកស៊ីតាមចង្កេះភ្នំ។ ពួកអារក្សបានអង្វរព្រះអង្គ សូមអនុញ្ញាតអោយវាចូលក្នុងជ្រូកទាំងនោះ ព្រះយេស៊ូក៏អនុញ្ញាតអោយ។

   



 

  




 


យ៉ូហាន 3
16. ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីអោយអស់អ្នកដែលជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច គឺមិនអោយគេវិនាសឡើយ។
17. ព្រះជាម្ចាស់បានចាត់ព្រះបុត្រារបស់ព្រះអង្គ អោយយាងមកក្នុងលោកនេះ ពុំមែនដើម្បីដាក់ទោសមនុស្សលោកទេ គឺដើម្បីសង្គ្រោះមនុស្សលោក ដោយសារព្រះបុត្រាវិញ។
18. អ្នកជឿលើព្រះបុត្រា មិនត្រូវទទួលទោសទេរីឯអ្នកមិនជឿ បានទទួលទោសរួចស្រេចទៅហើយ ព្រោះគេពុំបានជឿលើព្រះនាមព្រះបុត្រាតែមួយរបស់ព្រះជាម្ចាស់។

  




  

 

Audio
www.cambodianchristian.com/home/music/album/id_27/

   

 

   

កិច្ចការ 4
12 ក្រៅពីព្រះយេស៊ូ គ្មាននរណាម្នាក់អាចសង្គ្រោះមនុស្សបានទាល់តែសោះ ដ្បិតនៅក្រោមមេឃនេះ ព្រះជាម្ចាស់ពុំបានប្រទាននាមណាមួយផ្សេងទៀតមកមនុស្ស ដើម្បីសង្គ្រោះយើងនោះឡើយ»។

   

   

1.យ៉ូហាន 1
7. ប៉ុន្ដែ ប្រសិនបើយើងរស់ ក្នុងពន្លឺ ដូចព្រះអង្គផ្ទាល់ដែលគង់នៅក្នុងពន្លឺនោះយើងនឹងបានរួមរស់ជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូ ជាព្រះបុត្រារបស់ព្រះអង្គជំរះយើងអោយបានបរិសុទ្ធ រួចពីគ្រប់អំពើបាបទាំងអស់។

   

   

ម៉ាថាយ 6
7. ពេលទូលទៅព្រះបិតា កុំពោលពាក្យច្រំដែលៗឥតប្រយោជន៍ ដូចសាសន៍ដទៃនោះឡើយ។ គេនឹកស្មានថា បើពោលពាក្យយ៉ាងច្រើនដូច្នេះ ព្រះរបស់គេនឹងស្ដាប់គេ។
8. កុំធ្វើដូចគេឡើយ ដ្បិតព្រះបិតារបស់អ្នករាល់គ្នាជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ មុនអ្នករាល់គ្នាទូលសូមព្រះអង្គទៅទៀត។
9. អ្នករាល់គ្នាត្រូវទូលព្រះអង្គដូចតទៅៈ ឱព្រះបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខ អើយ!
10. សូមសំដែងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ អោយមនុស្សលោកស្គាល់ សូមអោយព្រះរាជ្យ ព្រះអង្គបានមកដល់ សូមអោយព្រះហឫទ័យរបស់ព្រះអង្គ បានសំរេចនៅលើផែនដី ដូចនៅស្ថានបរមសុខដែរ។
11. សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។
12. សូមអត់ទោសអោយយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសអោយ អស់អ្នកដែលបានប្រព្រឹត្ដខុសនឹងយើងខ្ញុំ។ 13 សូមកុំបណ្ដោយអោយយើងខ្ញុំចាញ់ការល្បួងឡើយ តែសូមរំដោះយើងខ្ញុំអោយរួចពីមារ កំណាច ចាដ្បិតព្រះអង្គគ្រងរាជ្យ ទ្រង់មានឫទ្ធានុភាព និង សិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន។

   

   

ទីតុស 2
11. ព្រះជាម្ចាស់បានសំដែងអោយយើងស្គាល់ព្រះគុណព្រះអង្គ ជាព្រះគុណដែលផ្ដល់ការសង្គ្រោះដល់មនុស្សទាំងអស់
12. ហើយអប់រំយើងអោយលះបង់ចិត្ដ ដែលមិនចេះគោរពប្រណិប័តន៍ព្រះជាម្ចាស់ចោល អោយលះបង់សេចក្ដីប៉ងប្រាថ្នាខាងលោកីយ៍ ដើម្បីអោយយើងរស់នៅក្នុងលោកនេះដោយមានចិត្ដធ្ងន់សុចរិត និង គោរពប្រណិប័តន៍ព្រះជាម្ចាស់
13. ទាំងទន្ទឹងរង់ចាំសុភមង្គល តាមសេចក្ដីសង្ឃឹមរបស់យើង ហើយរង់ចាំព្រះយេស៊ូគ្រិស្ដជាព្រះជាម្ចាស់ដ៏ឧត្ដមបំផុត និង ជាព្រះសង្គ្រោះនៃយើងយាងមកប្រកបដោយសិរីរុងរឿង។

   

 

   

យ៉ូហាន 20
24. កាលព្រះយេស៊ូយាងមកនោះ លោកថូម៉ាស ហៅឌីឌីម ជាសិស្ស ម្នាក់ ក្នុងចំណោមសិស្សទាំងដប់ពីរមិនបាននៅជាមួយពួកគេទេ។
25. សិស្សឯទៀតៗប្រាប់គាត់ថា៖ «យើងបានឃើញព្រះអម្ចាស់»។ ប៉ុន្ដែ គាត់និយាយទៅពួកគេវិញថា៖ «បើខ្ញុំមិនឃើញស្នាមដែកគោលនៅបាតដៃ មិនបានដាក់ម្រាមដៃក្នុងស្នាមដែកគោល ហើយបើខ្ញុំមិនបានដាក់ដៃត្រង់ឆ្អឹងជំនីររបស់លោកទេ ខ្ញុំមិនជឿជាដាច់ខាត»។
26. ប្រាំបីថ្ងៃក្រោយមកពួកសិស្សជួបជុំគ្នានៅក្នុងផ្ទះសាជាថ្មីលោកថូម៉ាស ក៏នៅជាមួយដែរ។ ពេលនោះទ្វារ ផ្ទះនៅខ្ទាស់ជាប់ព្រះយេស៊ូយាងមកឈរនៅកណ្ដាលចំណោមពួកគេ ទាំងមានព្រះបន្ទូលថា៖ «សូមអោយអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដ!»។
27. បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅលោកថូម៉ាសថា៖ «មើលដៃខ្ញុំនេះ ចូរដាក់ម្រាមដៃអ្នកមក ហើយដាក់ដៃអ្នកត្រង់ឆ្អឹងជំនីរខ្ញុំ។ ចូរជឿទៅ! កុំរឹងរូសមិនព្រមជឿដូច្នេះ!»។
28. លោកថូម៉ាសទូលព្រះអង្គថា៖ «ព្រះអង្គពិតជាព្រះអម្ចាស់ និង ជាព្រះរបស់ទូលបង្គំមែន!»។
29. ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកជឿមកពីអ្នកបានឃើញខ្ញុំ អ្នកណាជឿ ដោយឥតបានឃើញសោះ អ្នកនោះមានសុភមង្គល ហើយ!»។
30. ព្រះយេស៊ូបានធ្វើទីសំគាល់ជាច្រើនទៀតអោយពួកសិស្សឃើញ តែគ្មានកត់ត្រាទុកក្នុងសៀវភៅនេះទេ។
31. រីឯសេចក្ដីដែលមានកត់ត្រាមកនេះ គឺក្នុងគោលបំណងអោយអ្នករាល់គ្នាជឿថា ព្រះយេស៊ូពិតជាព្រះគ្រិស្ដ និង ពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយអោយអ្នករាល់គ្នាដែលជឿមានជីវិត ដោយរួមជាមួយព្រះអង្គ។

   

   

យ៉ូហាន1
11. ព្រះបន្ទូលបានយាងមកគង់ជាមួយប្រជារាស្ដ្ររបស់ព្រះអង្គផ្ទាល់ តែប្រជារាស្ដ្រនោះពុំបានទទួលព្រះអង្គឡើយ។
12. រីឯអស់អ្នកដែលបានទទួលព្រះអង្គ គឺអស់អ្នកដែលជឿលើព្រះនាមព្រះអង្គ ព្រះអង្គប្រទានអោយគេអាចទៅជាបុត្ររបស់ព្រះជាម្ចាស់។
13. អ្នកទាំងនោះពុំមែនកើតពីលោហិតពីចំណង់តណ្ហា ឬ ពីបំណងមនុស្សឡើយ គឺកើតពីព្រះជាម្ចាស់វិញ។

   

   

1.យ៉ូហាន 3
1. សូមគិតមើល៍ព្រះបិតាមានព្រះហឫទ័យស្រឡាញ់យើងខ្លាំងដល់កំរិតណា គឺព្រះអង្គស្រឡាញ់យើងរហូតដល់ទៅហៅយើងថាជាបុត្ររបស់ព្រះអង្គ ហើយយើងពិតជាបុត្ររបស់ព្រះអង្គមែន! ហេតុនេះហើយបានជាមនុស្សលោកមិនស្គាល់យើង មកពីគេមិនបានស្គាល់ព្រះអង្គ។
2. កូនចៅជាទីស្រឡាញ់អើយ! ពេលនេះ យើងទាំងអស់គ្នាជាបុត្ររបស់ព្រះជាម្ចាស់ ហើយដែលយើងនឹងទៅជាយ៉ាងណាៗនោះ ព្រះអង្គពុំទាន់សំដែងអោយយើងដឹងនៅឡើយទេ។ ប៉ុន្ដែ នៅពេលព្រះគ្រិស្ដយាងមកដល់ យើងនឹងបានដូចព្រះអង្គដែរ ដ្បិតព្រះអង្គមានភាពយ៉ាងណាយើងនឹងឃើញព្រះអង្គយ៉ាងនោះ។

 

 

រត់ទៅឆ្ងាយពីគ្រីស្តបរិស័ទនិង Orthodox

Stay away from the Catholics and Orthodox, they don't listen and don't follow The Lord Jesus Christ.
They hate the words of Christ, The Gospel.
They are enemies against all real christians (evangelical).
Catholicism and Orthodox are pagans, demonic way, they have nothing in common with Christ. They are idolaters because they worship Mary, saints, images, statues, graves...
They persecuted evangelical Christians (disciples of The Lord Jesus Christ).
Catholics killed millions of people: jews, muslims, including many true Christians, and Orthodox persecuted in many countries disciples of Jesus Christ.